Friday, November 2, 2018

កំណែទម្រង់ការប្រឡងបាក់ឌុបធ្វើឲ្យសិស្សមិនឲ្យតម្លៃមុខវិជ្ជាសង្គម


អត្ថបទ៖ រឿន វាសនា, ឡោ រក្សា និង ផល ឧត្តម
 
ទោះបីជាខែកញ្ញា ជាពេលវេលាវិស្សមកាលមួយសម្រាប់សិស្សានុសិស្សលំហែកាយកម្សាន្តឬសម្រាកនៅផ្ទះក្ដី ទិដ្ឋភាពនៃវិទ្យាល័យ​សុខអានសំរោងដែលស្ថិតនៅក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវហាក់ពុំស្ងប់ស្ងាត់ឡើយ។ មិនខុសពីវិទ្យាល័យដទៃៗ​ទៀតក្នុងប្រទេសកម្ពុជាឡើយ ថ្នាក់រៀនមួយចំនួននៃវិទ្យាល័យនេះកំពុងបើកទ្វារសម្រាប់លោកគ្រូ​អ្នកគ្រូដំណើរការ​បង្រៀនគួរ​ដល់សិស្សានុសិស្ស ដែលភាគច្រើនជាសិស្សថ្នាក់ទី១១ ត្រៀមចូលថ្នាក់ទី១២។